mgid1

ស្មានតែគេថតកុនដឹងអីកាប់គ្នាមែន! បុរសជនជាតិខ្មែរខឹងបុរសជនជាតិវៀតណាមទារលុយ​ជំពាក់​ទាញខ្សែក្រវ៉ាត់ដេញវាយតែត្រូវបុរសជនជាតិវៀតណាមយកដាវសាំម៉ូរ៉ៃដេញកាប់ផ្អើលច្បារអំពៅ


ភ្នំពេញ៖ កាលពីម៉ោង០៩និង៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រឹត្តិការណ៍កាប់ដាវដែលមិនធ្លាប់មានរបស់បុរសជនជាតិវៀតណាមបានវាយប្រហារមកលើបុរសកម្ពុជាដែលមានខ្សែក្រវ៉ាត់ជាអាវុធដើម្បីទប់ទល់បានបង្កការភ្ញាក់ផ្អើលដល់សិស្សសាលា និងប្រជាពលរដ្ឋដែលនៅម្ដុំ ចំណុចសាលាបឋមសិក្សាច្បារអំពៅ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជម្លោះទាស់ទែងរបស់បុរសខាងលើផ្ដើមចេញពីរឿងជំពាក់លុយអត់សង។

ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ប៊ុន ហុង ជនជាតិវៀតណាម បានទារលុយជំពាក់ពីជនសង្ស័យ ឈ្មោះ ប្រុស សុភា ជនជាតិខ្មែរ នៅចំណុចកើតហេតុខាងលើ រួចក៏មានទំនាស់ពាក្យសម្ដីគ្នា ពេលនោះជនសង្ស័យ ឈ្មោះ ប៊ុន ហុង បានវាយជនសង្ស័យឈ្មោះ ប្រុស សុភា ពីរដៃចំមុខ។ ពេលនោះឈ្មោះ ប្រុស សុភា ក៏ហូតខ្សែក្រវ៉ាត់ពីចង្កេះដេញវាយជនសង្ស័យឈ្មោះប៊ុន ហុង ភ្លាមនោះជនសង្ស័យឈ្មោះ ប៊ុន ហុង ក៏រត់ទៅផ្ទះយកដាវមក ដេញកាប់គ្នា ភ្លាមនោះក៏ត្រូវបានសមត្ថកិច្ចចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង (ដាវ-ខ្សែក្រវាត់) បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕ ហាមចំលងដោយគ្មានការអនុញ្ញាតិ
Mgid2
Mgid3
    Blogger Comment
    Facebook Comment

0 comments:

Post a Comment